top of page

ជីទឹកមង្គលផ្លាស់
Mongkul Plus
Micro Nutrients

ជំនួយសារធាតុរ៉ែបន្ថែមបាញ់ស្លឹក


ដើម្បីសុខភាព បរិស្ថាន និងសេដ្ឋកិច្ចរបស់លោកអ្នក

Hebm-Ai គឺទទួលបានការគាំទ្របច្ចេកវិទ្យា ពី Soil Tech Corp នៅសហរដ្ឋអាមេរិក ។ ផលិតផលរបស់យើងត្រូវបានរចនាឡើងជាពិសេសសម្រាប់ការប្រើប្រាស់នៅក្នុងការផលិត កសិផលសរីរាង្គ។

Hebm-Ai ផ្គត់ផ្គងតែជីធម្មជាតិ និងថ្នាំបណ្តេញ និងកំចាត់សត្វល្អិតធម្មជាតិ កំចាត់ផ្សិត កំចាត់នេម៉ាតូតក្នុងដី ដើម្បីផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្ស  កាត់បន្ថយថ្លៃដើមអតិបរមា បង្កើនប្រាក់ចំណេញខ្ពស់ដល់អ្នកផលិត និងដើម្បីសុខភាពបរិស្ថាន (ដី ខ្យល់ ទឹក និងសម្រាប់ជីវៈចម្រុះមានជីវិតដ៏មានប្រយោជន៍ផ្សេងទៀតនៅលើផែនដី ... ល )។

 
LA.jpg

អត្ថប្រយោជន៍៖     

ជាប្រភេទជី បច្ចេកវិទ្យាថ្មី  នៃមីក្រូសរីរាង្គបៃតងដែល​ផលិតជីធម្មជាតិដល់ដំណាំដោយជួយអោយដំណាំរក្សាបាននូវទិន្នផលខ្ពស់។

អត្ថប្រយោជន៍ពីជីមានដូចជា៖     

  • ជួយអោយដំណាំ លូតលាស់ល្អខៀវខ្ចី​​ ដើមរឹងមាំ ធននឹងជំងឺ ធននឹងភាពរាំងស្ងួត និងធននឹងការបំផ្លាញពីសត្វល្អិត រក្សាបានទិន្នផលខ្ពស់។

  • ជួយកាត់បន្ថយការប្រើប្រាស់ជីគីមី អ៊ុយរ៉េ និងជីគីមីផ្សេងៗ។  

  • បន្តបង្កើនជីជាតិដល់ដី​ ដូចជា អាសូត(N) ផូស្វ័រ (P) កាល់ស្យូម (Ca)  បង្កើនដីកំប៉ុស្តនិងបង្កើតអ័រម៉ូនធម្មជាតិសម្រាប់ជំរុញការលូតលាស់ដល់ដំណាំ (Plant growth hormones)។

  • មិនបាច់ប្តូរដីសម្រាប់ដំណាំជាពិសេសដំណាំបន្លែ ព្រោះមីក្រូសរីរាង្គបន្តបង្កើតជីជាតិស្រាប់ក្នុងដី។

  • កែប្រែដីខូច (ដីក្តាំង ដីប្រេះក្រហែង ដីច្រោះ បន្ថយជាតិអំបិលក្នុងដី ​ ដីអាស៊ីត និងជាតិដែកក្នុងដីដែលបានបណ្តាលមកពីការប្រើប្រាស់ជីគីមីគ្មានគុណភាពរាប់ឆ្នាំដែលធ្វើឲ្យស្រូវ ឬដំណាំ ផ្សេងៗទោះប្រើជីគីមីបន្ថែមក៏នៅតែមិនឡើងហើយនៅតែក្រហមប្រិញៗ) ។

  • កាត់បន្ថយថ្លៃដើម សន្សំសំចៃខ្ពស់ តម្លៃធូថ្លៃ ដើម្បីប្រាក់ចំនេញដល់អ្នកផលិត ឬកសិករ។ កសិករក៏ទទួលបានកសិផលដែលមានគុណភាពខ្ពស់ និងអាចលក់បានថ្លៃ និង​មិនប៉ះពាល់សុខភាព​។ កសិករកាន់តែប្រើចំណាយកាន់តែតិច ធ្វើអោយដីកាន់តែល្អ។   

  • ជួយដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី ទាំងមូល។

  • ជីនេះជាប្រភេទផ្តល់នូវសារធាតុចិញ្ចឹម ធំៗ Macro Nutrients នៃ​អាសូត និង ផូស្វ័រ និងមានប្រសិទ្ធិភាព រហូតដល់ ៣ខែ។ ជីនេះនឹងប្រតិកម្មលើដី ចាប់ពី ១០ ទៅ ៤០ ក្រោយ។ ជីនេះនឹងមានប្រសិទ្ធិភាពពេញលេញក្នុងរយៈពេល៤០ថ្ងៃដោយផ្អែកទៅតាមបរិយាកាស និងស្ថានភាពដី។ 

​

របៀបប្រើប្រាស់៖​

  • បាញ់លើដី ២ទៅ ៤ដង ក្នុងមួយវដ្ដនៃដំណាំរយៈពេលខ្លី ឬក្នុងមួយឆ្នាំសម្រាប់ដំណាំរយៈពេលពេលវែង។

  • ១០០ ក្រាមសម្រាប់ដី១ហិកតា ឬ ១ស្លាបព្រាបាយ លាយទឹក ២៥ លីត្រ សម្រាប់បាញ់ ឬស្រោចលើដី។  

  • គំលាតរយៈពេលបាញ់ គួរបាញ់គំលាតចន្លោះពី ២០ ទៅ ៦០ថ្ងៃម្តង លើកលែងសម្រាប់បន្លែរយៈពេលខ្លីគួបាញ់ ១០ថ្ងៃម្តង និងបន្ថយចំនួនថ្ងៃ ទៅតាមស្ថានភាពដំណាំជាក់ស្តែង។ គួរបាញ់លើកទី១ក្រោយធ្វើដីរួចឬទើបនឹងដាំរួច។ 

  • ហាមប្រើប្រាស់លាយជាមួយថ្នាំពុលកំចាត់សត្វល្អិតផ្សេងៗ។ គួរបាញ់​ មុនឬក្រោយ ការប្រើប្រាស់ ថ្នាំស្មៅឬថ្នាំកំចាត់សត្វល្អិតផ្សេងៗ។ 

  • បាញ់ពេលដីមានសំណើម ឬមានទឹក​។  

  • អាចប្រើប្រាស់លាយជាមួយនឹងជីធម្មជាតិ ឬជីគីមីផ្សេងៗប៉ុន្តែគួរតែកាត់បន្ថយជីគីមីឬជីបាវយ៉ាងតិច៥០%ឡើងទៅ។ 

​

​

Root aid.png

អត្ថប្រយោជន៍ (3 in1 benefits)

​​​

  • ទទួលបានអត្ថប្រយោជន៍ធំៗ៣ក្នុងពេលតែមួយ៖ ១) ទទួលបានជីសរីរាង្គជំនួយឬស Rhizobia ២) ទទួលបានអង់ទីករប្រឆាំងជំងឺ និងសត្វល្អិត Bacillus ៣) ទទួលបានសារធាតុជំរុញការពុកផុយនៃកំប៉ុស Compost accelerator និងបម្លែងជា Super Compost ។ 

  • ជួយអោយរុក្ខជាតិ ដុះលូតលាស់ល្អ រឹងមាំ ផ្តល់ផ្លែផ្កាល្អ ស្រូបយកសារធាតុចិញ្ចឹមបានល្អ ធននឹងជំងឺផ្សិតបំផ្លាញឬស។

  • អាចប្រើប្រាស់បានលើគ្រប់ដំណាំ និងលើ សួន កូនឈើ ហើយក៏ជួយដល់ការបណ្តុះ​កូនឈើ កូនដំណាំបន្លែ បណ្តុះស្រូវ និងរុក្ខជាតិផ្សេងៗ ជួយជម្រុញការលូតលាស់។  

  • ជួយកាត់បន្ថយការប្រើប្រាស់ជីគីមីបាវផ្សេងៗ។ 

  • ការពារប្រឆាំងពីការយាយី និងបំផ្លាញដោយជំងឺរលួយឬសផ្សេងៗ។

  • មិនប៉ះពាល់ដល់សុខភាព មនុស្ស សត្វ និងរុក្ខជាតិ ចំនេញ និងធូថ្លៃ មិនខូចដី កាន់តែប្រើកាន់តែចំនេញ។

របៀបប្រើប្រាស់៖

​

សម្រាប់បាញ់ឬស្រោចលើដំណាំ 

សម្រាប់ពេលកំពង់បណ្តុះកូន៖ ​

  • ត្រាំគ្រាប់ពូជ ឬលាយស្រោចលើថាសបណ្តុះកូន ដោយប្រើ Bio Root Aid 13 cc សម្រាប់ទឹក១លីត្រ ។ រួចយកទឹកដែលលាយនោះទៅស្រោចលើគ្រាប់បណ្តុះ២ទៅ៣ដង។ បើស្រោចត្រូវយកទឹកដែលបានលាយហើយប្រមាណជា 0.5 L សម្រាប់ស្រោចលើកូនបណ្តុះក្នុងមួយថាស។  

ពេលយកកូនទៅដាំ៖ 

  • ពេលដាំ ត្រូវ លាយ Bio Root Aid 13 cc សម្រាប់ទឹក១លីត្រ សម្រាប់យកទៅស្រោច ឬ ជ្រលក់ឬសតែម្តងមុនដាំ។ 

សំគាល់៖ ករណី Bio Root Aid ត្រូវបានប្រើប្រាស់រួចរាល់ក្នុងពេលបណ្តុះ និងពេលដាំ ដូចនេះ​លោកអ្នកគួរតែប្រើដោយបាញ់ ឬស្រោចតែម្តងទៀតបានហើយ ក្រោយពេលដាំបាន ២០ ទៅ​៣០ថ្ងៃក្រោយ។  

​​

ក្រោយពេលដាំរួច៖ 

  • ករណីមិនប្រានបើប្រាស់ពេលបណ្តុះកូន និងពេលដាំ។ លោកអ្នកត្រូវបាញ់ភ្លាមៗតែម្តង ដោយប្រើកម្រិត ២ លីត្រ ក្នុង១ហិកតា។ ដោយបាញ់ ២ ទៅ ៣ ម្តង ដោយទុកគម្លាត ចន្លោះ ពី ២០ ទៅ ៣០ ថ្ងៃបាញ់ម្តង។ 

​

សម្រាប់ជំរុញការពុកផុយនៃកំប៉ុស្ត និងបម្លែងជា Super Compost៖

  • ដើម្បីជួយអោយកំប៉ុស្តគោកពុកផុយបានលឿន និងបង្កើតជា Super Compost ត្រូវប្រើ Mongkul Bio Root Aid 1L សម្រាប់កំប៉ុស្ត ១ម៉ែតគីប ដោយ ស្រោច ឬបាញ់ លើគំនរ កំប៉ុស្ត កំរាស់ រៀងរាល់១តឹក។ ហើយ គ្រប់ពីលើកំប៉ុស្តដើម្បីអោយមានកំដៅ។ ក្រោយ១៤ថ្ងៃកំប៉ុស្តអាចយកទៅប្រើបានហើយ។ ​   ​  

​

bottom of page